បើតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៦២ឆ្នាំ បានស្លាប់នៅព្រឹកថ្ងៃនេះ (២៣ មីនា) ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី។
មនុស្សទី៥ ដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ ត្រូវបានគេបញ្ជាក់ថា គឺជាម្តាយរបស់តារាកំប្លែងស្រីពីន ដែលរស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕