សង្គម

មុននេះ​! អ្នក​ជំ​ងឹ​កូ​វីដ​១៩​ម្នាក់ទៀត បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី​

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បុរសម្នាក់ទៀត​អាយុ ៧៥ឆ្នាំ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩​នៅព្រឹកថ្ងៃនេះ។

បុរសវ័យ​ចំណាស់រូបនេះ ត្រូវគេរកឃើញ​មាន​រលាកសួតធ្ងន់ធ្ងរ ហើយ​ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។

អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ត្រូវ​បានបញ្ជាក់ថា គាត់គឺជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍៕