តាមរយៈសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃតី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៧៣នាក់ ក្នុងនោះមានអ្នកដំណើរចូលពីក្រៅប្រទេសចំនួន២នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៧១នាក់។