សង្គម

ថ្ងៃនេះ ៣៦នាក់ឆ្លងកូវីដ១៩ ក្នុងនោះ ៣៥នាក់ជា​ករណីឆ្លងក្នុងសហគមន៍

តាមប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា គេ​បានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​១៩​សរុបចំនួន ៣៦នាក់ ក្នុងនោះ ៣៥នាក់ជា​ករណីឆ្លង​ក្នុង​សហគមន៍ ២០កុម្ភៈ។

ចំណោម​មនុស្ស​៣៥នាក់ដែលឆ្លង​ក្នុង​សហគមន៍នេះ ២១នាក់ ជាជនជាតិខ្មែរ និង​វៀតណាម នៅស្រុកកោះធំ ខេត្តកណ្តាល, ១៤នាក់ជាជនជាតិខ្មែរ និង​ចិន នៅ​រាជធានីភ្នំពេញ៕