អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចដកហូតអាជ្ញាប័ណ្ណហាងខារ៉ាអូខេ វៀតណាម យីយោ HAT VOL NHAU 007 ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
អាជ្ញាធរបញ្ជាក់ថា ការសម្រេចដកហូតអាជ្ញាប័ណ្ណនេះ គឺក្រោយពីទីតាំងខារ៉ាអូខេបានល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះទៅបិទភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) (វៀតណាម) យីយោ HAT VOL NHAU 007 ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់៕