សង្គម

កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅ​មុននេះ​ថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅ​វេលាម៉ោង១០ និង​៤០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះ ត្រូវ​បាន​បញ្ជាក់ថា ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិននៅខេត្តព្រះសីហនុ៕