សង្គម

បិទភូមិមួយនៅស្រុកល្វាឯម ក្រោយ​រកឃើញ​មានការឆ្លងកូវីដ១៩

នៅព្រឹក​ថ្ងៃទី១០ ខែមិនា​ ឆ្នាំ២០២១ នេះ កម្លាំង​សមត្ថកិច្ច​ស្រុក​ល្វាឯម បាន​ចុះ​ទៅ​បិទភូមិវាលធំ ឃុំពាមខកញ៉ាអុង ជាបណ្តោះអាសន្ន ក្រោយ​ពី​ភូមិ​នេះគេ​បានរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ​១៩​រហូត​ដល់ទៅ ៩នាក់។

បើតាម​អធិការដ្ឋាននគរបាល​ស្រុក​ល្វាឯម ភូមិ​នេះ មាន​ខ្នងផ្ទះចំនួន៣០០គ្រួសារ ឥឡូវ​នេះ សមត្ថកិច្ច​បានធ្វើការហ៊ុំព័ទ្ធពួកគាត់មិនឲ្យចេញក្រៅ ដោយខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់៕