ក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់មិញ បានសម្រេចធ្វើការបិទសាលារៀនទាំងអស់នៅស្រុកពាមរក៍ នៃខេត្តព្រៃវែង ក្រោយពីមានមនុស្សចំនួន១១នាក់បានឆ្លងវីរុសកូវីដ១៩ ពីគ្រូពេទ្យម្នាក់។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជន នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងថ្មី។