សង្គម

សម្តេចតេជោ ចាក់វ៉ាក់សាំងការពារកូវីដ​១៩ AstraZeneca ដែលផលិតនៅឥណ្ឌា

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំង​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន​រូបទៀត បានអញ្ជើញទៅ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca ដែលផលិតនៅឥណ្ឌា នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility), វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ៕