សង្គម

៣៤នាក់ទៀតត្រូវរកឃើញមានផ្ទុកកូវីដ​១៩ សុទ្ធសឹងពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញ​មនុស្ស​ចំនួន ៣៤នាក់​វិជ្ជមានវីរុសកូវីដ​១៩ ដែលសុទ្ធសឹង​តែពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

បើបូក​មនុស្ស​ទាំង ៣៤នាក់ថ្មីនេះ ធ្វើ​ឲ្យ​ចំនួនអ្នក​វិជ្ជមាន​កូវីដ​១៩​ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ កើន​ដល់ ៣៧៤នាក់ហើយ ខណៈ​ដែល​ចំនួនអ្នក​វិជ្ជមាន​កូវីដ​១៩​សរុប​នៅ​កម្ពុជា មាន​ចំនួន ៨៧៨នាក់។

សូមអានប្រកាសរបស់ក្រសួងសុខាភិបាល៖