សង្គម

ថ្ងៃរកឃើញ​អ្នកឆ្លង​កូវីដ​១៩ ចំនួន​១៥នាក់

ក្រសួងសុខាភិបាល​កម្ពុជា​បានឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ​១៩​ចំនួន​១៥នាក់ទៀត ក្នុងនោះមាន ១នាក់ជាករណីនាំចូល និង​១៤នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

បើតាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹកថ្ងៃនេះ កម្ពុជា​មានអ្នក​ជំងឺកូវីដ​១៩សរុប​ចំនួន ៨២០នាក់ ក្នុង​នោះអ្នកជំងឺក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ មាន​ចំនួន ៣១៦នាក់។