ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន ២៥នាក់ ក្នុងនោះ ២៣នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ជាការកត់សម្គាល់ ក្នុងចំណោមអ្នករកឃើញវិជ្ជមានកូវីដ១៩ក្នុងសហគមន៍ទាំង២៣នាក់នោះ មានមនុស្ស២នាក់ ម្នាក់មិនអាចទាក់ទងបាន ហើយម្នាក់ទៀត មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសម្អាងថា គាត់មានកូនតូចនៅជាមួយ ហើយពេលនេះអាជ្ញាធរ និងមន្រ្តីសុខាភិបាលកំពុងតែសម្របសម្រួល។
សូមអានសេចក្តីប្រកាស៖