សង្គម

ចាប់ពីថ្ងៃស្អែកដល់ ថ្ងៃទី២ មីនា កម្ពុជានឹងមានភ្លៀងផ្សែងក្រូច ទៅខ្សោយ

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹង​នៅព្រឹក​ថ្ងៃតី២៣ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កម្រិត​សម្ពាធទាបខ្សោយ ជាមួយ​និង​ការ​បម្រែបម្រួល​​ទិសខ្យល់។

ស្ថានភាពបែបនេះនឹងធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល សីតុណ្ហភាពអាចមានពី ២២ ទៅ ៣៦អង្សាសេ ព្រមទាំង​មាន​ភ្លៀង ពីផ្សែង​ក្រូច ទៅខ្សោយ។

បណ្តា​ខេត្ត​ជាប់​ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​មានពី ២១ ទៅ ៣៦អង្សាសេ និង​អាចមានភ្លៀង​ពីផ្សែង​ក្រូច ទៅខ្សោយ។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពមានពី ២១ ទៅ ៣៤អង្សាសេ ហើយអាចមានភ្លៀងពីផ្សែង​ក្រូច ទៅខ្សោយ៕