ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍កម្ពុជា បានជូនដំណឹងទៅដល់អភិបាលរាជធានីខេត្តទាំងអស់ ឲ្យបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត ឲ្យបានម៉ឺងម៉ាត់ រហូតដល់មានការសម្រេច និងជូនដំណឹងជាថ្មី ដើម្បីការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
ការជូនដំណឹងនេះ ត្រូវគេមើលឃើញថា ក្រោយពីមានការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលផ្តើមចេញពីទីតាំងក្លឹបកម្សាន្តមួយនៅក្នុងរាជធានីភ្នំពេញ។