តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា កម្ពុជាគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ ហើយក៏គ្មានករណីជាសះស្បើយដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕