សង្គម

ចូលឆ្នាំចិន២ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង ៣.៤ ម៉ឺននាក់

(សៀមរាប)៖ រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣.៤ ម៉ឺននាក់។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​បានបញ្ជាក់ថា ក្នុង​ចំណោម​ភ្ញៀវទេសចរប្រមាណជាង ៣.៤ ម៉ឺននាក់ មានភ្ញៀវទេសចរបរទេសចំនួន ៤៨៤នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់៕