ក្រសួងយុត្តិធម៌បានប្រកាសនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ក្រសួងនឹងប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយផ្តើមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
យុទ្ធនាការនេះ មានលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធានគណៈកម្មការដឹកនាំ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត គឺធ្វើឡើងក្នុងគោលបំណងដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី ខេត្ត ក៏ដូចជាដើម្បីចូលរួមចំណែកដោះស្រាយការចង្អៀតណែន នៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ តាមរយៈការពន្លឿនចំណាត់ការសំណុំរឿង៕