តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថា កម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩បន្ថែមទេ ហើយមានករណីជាសះស្បើយពីរនាក់ ដែលម្នាក់ៗជាស្រ្តីពលករខ្មែរមកពីថៃ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែកុម្ភះ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៧៨នាក់ ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៥នាក់។ អ្នកព្យាបាលជាសះស្បើយចំនួន៤៥៩នាក់។
ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៩នាក់ ៕