សង្គម

ថ្ងៃនេះមានករណីឆ្លងវីរុស​កូវីដ​១៩​ថ្មីចំនួន២នាក់, កម្ពុជាមានអ្នកឆ្លង ៤៧៨នាក់ហើយ

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ចំនួន២នាក់ ដែលធ្វើ​ឲ្យ​ចំនួនករណីវីរុស​កូវីដ​១៩នៅ​កម្ពុជាសរុបចំនួន ៤៧៨នាក់។

តាមក្រសួងសុខាភិបាល អ្នក​ឆ្លងថ្មីទាំង២នាក់នេះ ម្នាក់ជា​ស្រ្តីពលករខ្មែរ​ត្រឡប់មកពីថៃ និង​ម្នាក់ទៀត​ជា​ជនជាតិ​នីហ្សេរីយ៉ា៕