សង្គម

វ៉ាក់សាំងកូវីដ​១៩ នឹងត្រូវ​ចាក់ជូនមន្រ្តីជាន់ខ្ពស់ និង​អ្នក​សារ​ព័ត៌មាន នៅថ្ងៃទី១០ កុម្ភៈ

តាមការប្រកាស​របស់ក្រសួងសុខាភិបាល​ឲ្យដឹងថា ក្រោយ​ពីទទួលបានវ៉ាក់សាំង​ការពារជំងឺកូវីដ​១៩ ពីប្រទេសចិន​កាលពីថ្ងៃទី៧ កុម្ភៈ ក្រសួងសុខាភិបាល​នឹង​រៀបចំ​ការ​ចាក់វ៉ាក់សាំងនេះ នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ខាងមុខ​សម្រាប់​ឥស្សរជនជាន់ខ្ពស់ និង​អ្នក​សារព័ត៌មាន​ដែលមាន​អាយុ​ចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយ​ការ​ស្ម័គ្រចិត្ត។

សម្រាប់ទីតាំងចាក់វ៉ាក់សាំងគឺ៖

១. មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានស្មើ

២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលរាជធានី-ខេត្ត

៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕