នៅព្រឹកមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងខណ្ឌកំបូល ដោយបានឆាបឆេះឃ្លាំងស្តុកអាល់កុល ធ្វើឲ្យមនុស្សចំនួន២នាក់បានរងរបួស។
យ៉ាងណាក៏ដោយ អគ្គិភ័យនេះបានរលត់ទៅវិញ ក្រោយពីមានការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ដោយប្រើពេលអស់រយៈពេលប្រមាណជាង ៣ម៉ោង។
សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ឲ្យច្បាស់ពីមូលហេតុ នៃអគ្គិភ័យនេះនៅឡើយទេ៕