បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើទំព័រ facebook បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ សម្តេច រួមជាមួយនឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នឹងទៅចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិន ដោយលើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលសម្តេចបានចាក់វ៉ាក់សាំងនេះរួចហើយ។
មិនមានការបញ្ជាក់ទេថា តើសម្តេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់សាំងកូវីដ១៩នៅពេលណានោះទេ តែជាការកត់សម្គាល់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ សម្តេច ទៀ បាញ់ បានចូលរួមជាធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិន និងក្រុមគ្រូពេទ្យចិនផងដែរ។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន ចំនួន៦០ម៉ឺនដូស នឹងដឹកមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាដំណាក់កាលដំបូ នៃជំនួយចំនួន១លានដូស៕