ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ថ្ងៃនេះកម្ពុជាពុំមានរបាយការណ៍ស្តីពីការឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ តែមានករណីជាសះស្បើយចំនួន ៣នាក់ ដែលជាពលករមកពីប្រទេសថៃ។
បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ៤៦៦នាក់ ក្នុងនោះជាសះស្បើយចំនួន ៤៤៧នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ១៩នាក់៕