សង្គម

ថ្ងៃនេះ កម្ពុជាគ្មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មី

តាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១នេះ កម្ពុជា​ពុំ​មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មីនោះទេ តែមានករណីជា​សះស្បើយ​១នាក់។

អ្នកដែលជាសះស្បើយ​នោះ គឺជា​ស្រ្តីជនជាតិខ្មែរ អាយុ​២២ឆ្នាំ ស្នាក់​នៅ​ឃុំ​សែនសុខ ស្រុកក្រឡាញ់ ខេត្ត​សៀមរាប បានធ្វើដំណើរ​មក​ពីប្រទេសថៃ មកដល់​កម្ពុជា​នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ ហើយ​ឥឡូវ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន ២លើក៕