តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅថ្ងៃនេះមានករណីឆ្លងវីរុសកូវីដ១៩ថ្មីតែ១ករណី និងមិនមានករណីជាសះស្បើយទេ។
ករណីឆ្លងថ្មី១ករណីនេះ គឺជាស្រ្តីជនជាតិខ្មែរ អាយុ ២០ឆ្នាំ ស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយលទ្ធផលតេស្តសំណាកលើកទី៣ ទើបរកឃើញ។
បច្ចុប្បន្នស្រ្តីអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕