សង្គម

វត្ថុបុរាណខ្មែរប្រមាណជាង១០០ ដែលបានបាត់ពីប្រាសាទកោះកេរ្តិ៍ និង​តំបន់អង្គរ នឹង​ត្រូវ​បញ្ជូ​ន​មក​កម្ពុជាវិញឆាប់ៗនេះ

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈបាន​ឲ្យដឹងថា វត្ថុបុរាណខ្មែរជាង​១០០ មាន​អាយុកាលតាំងពី​សតវត្សរ៍ទី៦ រហូត​ដល់​សម័យ​ក្រោយ​អង្គរ ដែល​ត្រូវ​បាន​រក្សា​ទុក​ដោយ​ក្រុម​គ្រួសាររបស់​លោក ឌូគ្លាស ឡាចហ្វដ នឹង​ត្រូវ​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជាវិញ តែសម្រាប់ដំណាក់កាលទី១ នឹង​មាន​វត្ថុបុរាណចំនួន ៥ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជាមុនគេ។

វត្ថុបុរាណទាំង៥ដែល​បញ្ជូន​មក​កម្ពុជាក្នុង​ដំណាក់​កាលដំបូងនេះ រួមមានដូចជា បដិមាព្រះឥសូរ និង​ព្រះស្កន្ទ ធ្វើពីថ្មភៅក់ មក​ពីរមណីយដ្ឋានកោះកេរ្តិ៍ និង​កន្សៃទូកធ្វើពីសំរិទ្ធ។