សង្គម

ថ្ងៃនេះ ​រកឃើញស្រ្តីពលករមកពីថៃម្នាក់មានវិជ្ជមានកូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញស្រ្តីជនជាតិខ្មែរអាយុ ៣៧ឆ្នាំ ស្នាក់​នៅ​សង្កាត់ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដែល​បាន​ធ្វើដំណើរ​មក​ពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមករា មានវិជ្ជមាន​វីរុស​កូវីដ​១៩។

តែជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ករណីជា​សះស្បើយចំនួន ៥នាក់ផងដែរ ដោយ​ក្នុង​នោះ ៤នាក់ ជាពលករ​ធ្វើដំណើរ​មក​ពី​ប្រទេសថៃ និង ១នាក់ ជាអ្នក​ដំណើរ​មក​ពីប្រទេស​ជប៉ុន។