សង្គម

ទីតាំងល្បែងក្បែរផ្សារដើមគ សមត្ថកិច្ចចុះបង្រ្កាប ឃាត់ខ្លួនមនុស្ស៦នាក់

កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ម្សិលមិញ កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ចុះ​ធ្វើការ​បង្រ្កាប​ទីតាំងភ្នាល់ល្បែង​មួយកន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២២៣ ក្នុង​សង្កាត់​ផ្សារ​ដើមគរ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន៦នាក់ ក្នុងនោះ​មាន​ទាំង​សន្តិសុខម្នាក់ផង។

បើតាម​សមត្ថកិច្ចថា ទីតាំងនោះ​បាន​បិទម្តងរួចមកហើយ តែ​ថ្មីៗនេះ​បានលួច​លាក់បើកឡើងវិញ ហើយក្រោយ​ពីទទួលបានព័ត៌មាននេះ ទើបលោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទូក​គោក បានដាក់​បទបញ្ជា ឲ្យ​​លោក​ចៅសង្កាត់​ផ្សារ​ដើម​គរ ដឹកនាំ​កម្លាំង ចុះបង្ក្រាប​តែម្តង។​

​ក្រោយ​ការបង្ក្រាប មនុស្ស​ទាំង៦នាក់ ដែលរួម​មាន​​សន្តិសុខ​ម្នាក់​ផង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​រៀបចំ​នីតិវិធី បញ្ជូនទៅ​តុលាការ កាត់ទោស ទៅតាម​ច្បាប់​៕