សង្គម

ថ្ងៃនេះ អ្នកជំងឺកូវីដ​១៩​ ចំនួន១០នាក់ជាសះស្បើយ និងមាន​ករណីថ្មី២នាក់

តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១បានបញ្ជាក់ថា មាន​មនុស្ស​ចំនួន១០នាក់បានជាសះស្បើយ​ពីជំងឺកូវីដ​១៩ ក្នុង​នោះ​មានពលករត្រឡប់មកពីថៃចំនួន៨នាក់ និង​អ្នកដំណើរ​ចូល​កម្ពុជាចំនួន២នាក់។

ជាមួយគ្នា​នេះដែរ គេ​ក៏​បានរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី​ចំនួន ២នាក់បន្ថែមទៀតដែរ គឺជា ម្នាក់ជាស្រ្តីពលករ​ធ្វើដំណើរ​មកពីប្រទេសថៃ ស្នាក់ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និង​ម្នាក់ទៀត ជាស្រ្តី​អាយុ​៦០ឆ្នាំ ស្នាក់​នៅ​ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង៕