កាលពីរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តបាត់ដំបង បានរៀបចំបញ្ជូនជនជាតិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
ជនជាតិវៀតណាមទាំងនេះ បានធ្វើដំណើរពីប្រទេសថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឲ្យពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ។
បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅ ពួកគាត់មិនមានករណី Covid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនី តិវិធី៕