តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលធ្វើការព្យាករណ៍អាកាសធាតុពីថ្ងៃទី២៧ មករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញថា ក្នុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចមានពី ១៨ ទៅដល់ ៣៣អង្សាសេ ហើយនៅថ្ងៃទី២៧-២៩ ខែមករា នឹងមានភ្លៀងចន្លោះៗបន្តិចបន្តួច ពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ១៧ ទៅ ៣២អង្សាសេ ហើយនៅថ្ងៃទី២៩-៣០ ខែមករា អាចនឹងមានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត។
ដោយឡែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពនឹងមានពី ១៩ ទៅ ៣០អង្សាសេ ហើយនៅថ្ងៃទី២៧-៣០ ខែមករា នឹងមានភ្លៀងផ្គររន្ទះ ពីខ្សោយ ទៅច្រើនបង្គួរ៕