កាលពីវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ មានករណីបាញ់ប្រហារបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459 ហើយខ្មាន់កាំភ្លើងបានជិះរថយន្ដ Ford Ranger Rapter ហើយបានយកទៅផ្លុងចោលនៅជិតផ្សារដំរី៥ និងចុះរត់គេចខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕