ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៥នាក់ទៀត តែជាមួយគ្នានេះ ក៏មានករណីជាសះស្បើយចំនួន ៤នាក់ផងដែរ។
ករណីឆ្លងថ្មី៥នាក់នោះ ៤នាក់ គឺជាពលករធ្វើដំណើរមកពីប្រទេសថៃ និង១នាក់ ជាជនជាតិខ្មែរធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
ដោយឡែកករណីជាសះស្បើយចំនួន៤នាក់ គឺសុទ្ធសឹងជាពលករធ្វើដំណើរមកពីប្រទេសថៃ៕