ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះបានបង្ហាញថា នៅថ្ងៃនេះគេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ទៅលើពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃចំនួន៧នាក់។
ចំនួនអ្នកឆ្លងថ្មីនេះ បានធ្វើឲ្យកម្ពុជាមានករណីវីរុសកូវីដ១៩ កើនដល់ ៤៤៨នាក់ ក្នុងនោះពលករធ្វើដំណើរមកពីប្រទេសថៃសរុបចំនួន ៧៧នាក់។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ក៏មានករណីជាសះស្បើយចំនួន៦នាក់ផងដែរ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។