ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា រដូវប្រាំងនៅក្នុងឆ្នាំ២០២១នេះ នឹងចាប់ផ្តើមពីខែមីនា ដល់ខែមេសា ដោយធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ដោយអាចនឹងកើនខ្ពស់បំផុតក្នុងរង្វង់ ៣៩អង្សាសេ។
ដោយឡែករដូវវស្សានៅក្នុងឆ្នាំ២០២១វិញ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា ដោយរបាយទឹកភ្លៀងអាចមានកម្រិតពីមធ្យមទៅច្រើន។
យ៉ាងណាក៏ដោយ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានស្នើដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក ព្រោះថា បរិមាណទឹកភ្លៀងដែលធ្លាក់មក គឺមិនសមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ៕