កំពូលតារាសម្តែង James Bond 007 គឺលោក Daniel Craig នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
នេះបើតាមការប្រកាសរបស់អង្គការ UNDP Cambodia កាលពីថ្ងៃម្សិលមិញ។
លោក Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
នៅក្នុងពិធីនោះ James Bond 007 នឹងចែករំលែកអំពីមូលហេតុ ដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់ លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ ក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ៕