គិតមកត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ គឺមានរយៈពេល៣១ថ្ងៃហើយ ដែលប្រទេសកម្ពុជាពុំបានរកឃើញវិជ្ជមានថ្មី នៃជំងឺកូវីដ១៩នោះទេ ពោលគឺមានតែករណីជាសះស្បើយ ដោយគិតមកទល់ពេលនេះ គឺនៅសល់តែអ្នកជំងឺកូវីដ១៩តែម្នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងចំណោមអ្នកជំងឺទាំង១២២នាក់ដែលកម្ពុជាមាន។
យ៉ាងណាក៏ដោយ ពិតមែនតែកម្ពុជាពុំរកឃេីញករណីជំងឺកូវីដ១៩ថ្មីក៏ដោយ តែក្រសួងសុខាភិបាលកម្ពុជា នៅតែទទូចដោយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយទេ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋក៏ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យពីគេហទំព័រ Worldometer បានបង្ហាញថា នៅគិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះ ករណីជំងឺកូវីដ១៩នៅលើពិភពលោកបានកើនដល់ជាង៤លាន៣សែននាក់ ក្នុងនោះអ្នកស្លាប់មានចំនួនជាង២៩ម៉ឺននាក់។ ក្នុងនោះប្រទេសដែលនាំមុខក្នុងការឆ្លងជំងឺកូវីដ១៩ គឺ អាមេរិក បន្ទាប់មកអេស្បាញ រុស្ស៊ី អង់គ្លេស និងតាមពីក្រោយដោយប្រទេសអង់គ្លេស៕