សង្គម

មិនដឹងកើតអី! កាប់​មេភូមិ​ត្រូវ​៦ពូថៅ រួច​ដុតម៉ូតូ និង​ផ្ទះ​ខ្លួនឯងចោល

បុរស​អាយុ​២៨ឆ្នាំម្នាក់ ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ និង​ចាប់​ខ្លួន ក្រោយ​ពី​បានប្រើហិង្សាដោយ​យក​ពូថៅ​កាប់ទៅ​លើមេភូមិ និង​ដុត​ផ្ទះ​ខ្លួនឯង ។ ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្របែកប្រហោង ឃុំ​តាសួស ស្រុកស្វាយជ្រុំ ខេត្ត​ស្វាយរៀង។

បើតា​មការរៀបរាប់របស់ប្រពន្ធជនសង្ស័យថា ជនសង្ស័​យមាន​ឈ្មោះ កែវ ធូ អាយុ​២៨ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ហើយនៅថ្ងៃកើតហេតុនោះ ប្តីរបស់ខ្លួន​ទើបត្រឡប់មក​ពី​ភ្នំពេញវិញ ហើយ​ក៏​មាន​ជម្លោះនឹងគ្នា ដោយ​បុរស​ជាប្តី​បាន​គមរាម​អា.កសម្លាប់នាង ហើយ​នាង​ក៏​បានរត់ទៅប្តឹងមេភូមិ ហើយ​ពេល​ដែលមេភូមិ​មកសួរនាំ ជនសង្ស័យក៏​បាន​ស្ទុះ​ទៅ​កាប់​មេភូមិត្រូវ​ចំនួន៦កន្លែងបណ្តាល​ឲ្យរងរបួស រួចក៏​ដុតម៉ូតូរបស់ខ្លួន និង​ផ្ទះ​ផងដែរ។

ក្រោយកើតហេតុការណ៍នេះ សមត្ថកិច្ចក៏​បានចុះទៅ​អន្តរាគមន៍ ដោយ​យក​លោកមេភូមិ​ទៅ​កាន់មន្ទីរពេទ្យ ព្រមទាំង​ឡោមព័ទ្ធផ្ទះជនសង្ស័យ​ ព្រោះតែជនសង្ស័យ​មាន​ពូថៅ​នៅជាប់នឹងខ្លួន៕