កាលពីដើមសប្តាហ៍នេះ កម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ិនធើណេត២៤ម៉ោង ក្នុងនោះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២០នាក់។
ទីតាំងដែលត្រូវបង្រ្កាបនោះ រួមមាន៖
១. យីហោ Net7777 ស្ថិតនៅផ្ទះលេខ៨៦បេ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
២. ស្ថិតនៅផ្ទះលេខ ៤៥ដេ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
៣. ស្ថិតនៅផ្ទះលេខ ៨៣បេអឺសូន្យ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕