តាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា បុរសដែលដកកាំភ្លើង និងបានអះអាងថាខ្លួនជាមន្រ្តីអាវុធហត្ថ និង ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចម្តុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់លោក អេង ហ៊ី បុរសរូបនោះ មិនមែនជាមន្រ្តីកងរាជអាវុធហត្ថនោះទេ ដោយគាត់មានឈ្មោះ សុខ ណាម៉ាលីដូ អាយុ២៨ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ ១២អឺសូន្យ ផ្លូវលេខ ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។