នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ១២ ឧសភា ២០២០ គឺពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល និងមានករណីជាសះស្បេីយមួយករណីថ្មី ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួនតែ ១នាក់ប៉ុណ្ណោះ ។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ៕