ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ក្រុមការងារចម្រុះដឹកនាំដោយមន្រ្តីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចាប់ផ្តើមចុះធ្វើការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ហើយ។
បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដាថា ការចុះត្រួតពិនិត្យនេះ នឹងធ្វើឡើងនៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី ខេត្តទូទាំងប្រទេសកម្ពុជា៕