រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែមករា ដើមសប្តាហ៍នេះ បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ដែលជារឿងនិយាយពីប្រវត្តីជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ នឹងត្រូវដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានលោក ហ៊ុយ វាសនា ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង ជាអនុប្រធាន។