យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃនេះ បានសម្រេចធ្វើការនិរាករណ៍ ចំពោះការផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បាននិរាករណ៍ ការដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងដីជាង ១៥ហិកតា របស់ក្រសួងនេះ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ទៀតផង។
ក្រៅពីនោះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បាននិរាករណ៍ ការដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ព្រមទាំងនិរាករណ៍ការផ្តល់ដីបឹងតាមោក ចំនួន ១៥ហិកតា សម្រាប់សង់អគារស្ថាប័នទាំង៣នេះថែមទៀតផង។