កម្លាំងអធិការរដ្ឋាននគរបាលក្រុងសំរោង នៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣ មករា ម្សិលមិញ បានសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករ ម្នាក់ដែលមានឈ្មោះ ចាំ សួង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង រួមទាំងសមាជិកគ្រួសារសរុបចំនួន៨នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក ក្នុងស្រុកអន្លង់វែង។
ការចុះទៅនាំយកទាំងពលករ និងគ្រួសារមកធ្វើចត្តាឡីស័កនេះ គឺក្រោយពីពលករដែលមានឈ្មោះ ចាំ សួង បានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី)វិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក្តិ និងបានមកផ្ទះរបស់ខ្លួននៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ដឧត្តរមានជ័យ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលករទាំងអស់ដែលវិញត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានដាច់ខាត ហើយក៏អំពាវនាវដល់បងប្អូននៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹងរឺមានពត៌មានថា មានបងប្អូនប្រជាពលករមកពីក្រៅប្រទេស មកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចក្ដាឡីស័ក រឺ មិនបានពិនិត្យ សំណាក) ឆាប់រាយការណ៍បន្ទាន់មក អាជ្ងាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិរដ្ឋបាលអោយបានឆាប់បំផុត៕