សង្គម

សហគមន៍នៅថៃបង្កើតទូអាហារ ជួយអ្នកក្រីក្រអំឡុង​ការរីករាលដាល នៃជំងឺកូវីដ​១៩

ទូដាក់អាហារជា​ច្រើន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​ដងផ្លូវ​សំខាន់ៗក្នុងទីក្រុង​បាងកក ក៏​ដូចជា​នៅ​តាម​សហគមន៍​ជនបទ​មួយ​ចំនួនផងដែរ ដើម្បីជាការចែក​រំលែក​នូវ​អាហារ​សម្រាប់​អ្នកក្រីក្រ និងអ្នកប៉ះពាល់​សេដ្ឋកិច្ច អំឡុងនៃការរីករាលដាល នៃជំងឺកូវីដ​១៩។

នៅលើទូអាហារនោះ គេ​បាន​សរសេរពាក្យថា “សូមយកអ្វីដែលលោកអ្នកត្រូវការដោយសេរី និងបរិច្ចាគអ្វីដែលលោកអ្នកអាចធ្វើបាននៅទីនេះ” ដែលមាន​ន័យថា បើលោកអ្នកគ្មានលុយទិញអាហារ គឺអាចមកយកអាហារនៅក្នុងទូទៅញ៉ាំបាន តែសម្រាប់អ្នកមានលុយវិញអាចចូលរួមជួយសង្គមតាមរយៈការយកអាហារផ្សេងៗទៅដាក់នៅក្នុងទូបានផងដែរ។

ក្នុងទូដាក់អាហារភាគច្រើន គេ​ឃើញ​មាន មីកញ្ចប់ ស៊ុត ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ និងអាហារក្រៀមមួយចំនួនទៀត៕