បើតាមមន្ត្រីស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់បានបោកបក់មកលើឃុំទឹកថ្លា ស្រុកព្រៃនប់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ជាង ២០ ខ្នង រងការខូចខាត។
តាមមន្ត្រីមូលដ្ឋានថា ជារៀងរាល់ឆ្នាំខ្យល់តែបក់ពីទិសខាងជើង ភ្នំកំចាយ ហើយបានវាយប្រហារ មកលើឃុំមួយចំនួន តាមផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ហើយគ្រាន់តែឆ្នាំខ្លះ ធ្ងន់ធ្ងរ និងឆ្នាំខ្លះ មិនសូវធ្ងន់ធ្ងរ ។
យ៉ាងណាក៨ដោយ រដ្ឋបាលស្រុកព្រៃនប់ ក៏បានធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ៣ ចំនួន ៣ ឃុំ មានឃុំសាមគ្គី, ឃុំទឹកថ្លា,និងឃុំទឹកល្អក់ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់ព្យុះកន្ត្រាក់ ដែលតែងកើតមាន ជារៀងរាល់ឆ្នាំ នារដូវរំហើយ ជាពិសេស ក្មេងៗ, ចាស់ជរា និងជនពិការ ងាយរងគ្រោះ ៕