សង្គម

ថ្ងៃនេះ កម្ពុជា​គ្មាន​ករណីឆ្លងកូវីដ​១៩ថ្មី ហើយ​ក៏​គ្មាន​ករណីជា​សះស្បើយ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួ​ងសុខាភិបាល​បាន​ឲ្យដឹងថា រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​ ១១ ឧសភា​ ២០២០​ កម្ពុជាពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ។

ដូច្នេះ​ជាសរុបប្រទេសកម្ពុជាមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បេីយថ្មី​ទេ​ ដោយ​អ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ ក៏​ក្រសួងសុខាភិបាល​សូមអំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​បន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

ជាមួយ​គ្នា​នេះ ក៏ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។