សង្គម

រកឃើញស្ថានីយ៍ប្រេងឥន្ធនៈ​ចំនួន៦ទីតាំងក្នុងខេត្ត​កណ្តាល មានភាពមិនប្រក្រតី

មន្រ្តីសាខាកាំកុងត្រូល ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ បានចុះ​ធ្វើការ​ត្រួតពិនិត្យយបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៧ទីតាំងនៅក្នុងខេត្តកណ្តាល ក្នុងនោះ​បានរកឃើញ​៦ទីតាំង​មាន​ភាពមិន​ប្រក្រតី។

ភាពមិនប្រក្រតីរបស់ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈទាំង៦ទីតាំង​នោះ រួម​មាន៖

-ស្ថានីយ/ដេប៉ូ ចំនួន ០៣ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០១ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីទាំងនោះ ហើយ​បើ​រកឃើញថាកំហុសជាលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕