តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅថ្ងៃនេះកម្ពុជាបន្តគ្មានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីទេ ហើយមានមនុស្សចំនួន២នាក់បានជាសះស្បើយពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះ។
មនុស្សទាំង២នាក់នោះ ម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ, និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសចិន ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ៕